អារម្ភកថាស្តីពីមរណៈភាពរបស់លោក Steve Jobs

ភាពសោកស្តាយស្តីអំពីព័ត៌មាន​នៃ​ មរណះភាពរបស់លោក Steve Jobs គាត់កើតនៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ១៩៥៥ នៅទីក្រុង San Francisco, California, U.S។ ហើយទទួលមរណៈភាពនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១១ ក្នុងជន្មាយុ ៥៦ឆ្នាំ នៅPalo Alto, California, U.Sកាល់ពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១១ ក្នុងជន្មាយុ ៥៦ឆ្នាំ នៅPalo Alto, California, U.S។ លោកជា CEO របស់ក្រុមហ៊ុន Apple ដែល​នៅក្នុង​ចិត្តរបស់ប្រជាពលរដ្ឋអាមេរិក លោកជាមនុស្សអច្ឆរិយកណាស់ មិនថាតែ​ប្រទេស​ អាមេរិក នោះទេ សូម្បីតែ​ប្រទេស​ កម្ពុជា សម្រាប់អ្នកដែលស្រលាញ់ផ្នែក IT  គឺ​សុទ្ធតែ​មាន​ការ​ចូលរួម​សោកស្តាយ​ចំពោះដំណឹង​នេះ​គ្រប់គ្នា ដោយ​សារ​តែ​សោក​ជា​មនុស្ស​ដែលពូកែខាងផ្នែកនេះ ក្នុង​ការ​ធ្វើឲ្យ​សម្រេច​នូវក្តីសុបិន្ត​របស់​មនុស្ស​រាប់រាននាក់ ក្នុងការ​បំពេញ​នូវសេចក្តីត្រូវការ​ប្រចាំថ្ងៃ ក្រោម​ការ​ដឹងនាំរបស់​លោក Steve Jobs បាន​ខិត​ខំចំណាយ​ពេល​អស់មួយ​ជីវិត​ដើម្បីកសាងក្រុមហ៊ុន Apple ឲ្យ​ក្លាយ​ជា​ក្រុមហ៊ុន​ដ៏ល្បីឈ្មោះ ចាប់ពីកំឡុង​ឆ្នាំ 1970 រហូតដល់ពេលបច្ចុប្បន្ន។ ស្នាដៃដែលលោកបាន​បង្កើត​ឡើង​ដែល​ធ្វើឲ្យអ្នកព័ត៌មាន​ វិទ្យាដូចរួបខ្ញុំមិនអាច​បំភ្លេច​បាន​នោះគឺ Computer MAC,  MAC OS, GUI, Ipod , Ipad , Iphone… ដែលទាំងនេះជា​ផលិតផលដែលអ្នកទាំងអស់ធ្លាប់បាន​ស្គាល់ខ្លះរួច​មកហើយ។ ការបាត់បង់រូបលោក ជាក្តីសោកស្តាយ​សម្រាប់ក្រុមអ្នកព័ត៌មាន​វិទ្យាជុំវិញពិភពលោក។ យើង​ទាំងអស់គ្នា​នឹង​មិន​បំភ្លេច​ចំពោះការ​បន្សល់ទុកស្នាកដៃរបស់លោក ចំពោះមនុស្សជំនាក់ក្រោយជារៀងរហូត សូមឲ្យវិញ្ញាណរបស់លោកបាន​សោយសុទ្ធក្នុងទីឋាន​ដ៏ប្រសើរ។

បញ្ចេញមតិ